(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
១៖ ដ្រូនអវកាសដែលប្រើសម្រាប់ដឹកផ្កាយរណប នឹងត្រូវធ្វើតេស្តនៅនូវែលសេឡង់ ជាលើកដំបូងក្នុងឆ្នាំ២០២១។
២៖ យោធាមីយ៉ាន់ម៉ាអះអាងថាខ្លួន «គោរព និងការពាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨» ចំពោះមុខការព្រួយបារម្ភអំពីរដ្ឋប្រហារ។
៣៖ ក្រុមមន្រ្តីជំនាញ WHO ធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមួយទៀតនៅក្រុងវូហាន ក្នុងបេសកកម្មស្រាវជ្រាវប្រភពដើម នៃការរាតត្បាតកូវីដ-១៩។
៤៖ ចិនដាក់ឲ្យដំណើរការ «ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដំបូង ជាផ្លូវការ» ដើម្បីកាត់បន្ថយការពឹងផ្អែកលើ បច្ចេកវិទ្យាពីលោកខាងលិច។
៥៖ យោធាអាមេរិករិះគន់យន្តហោះចម្បាំងចិន ដែលហោះឆ្លងកាត់សមុទ្រចិនខាងត្បូង ខណៈខ្លួនកំពុងចល័តនាវានៅទីនោះដែរ.
៦៖ អឺរ៉ុបអនុម័តឲ្យប្រើវ៉ាក់សាំង AstraZeneca របស់អង់គ្លេស និងរំពឹងទទួលបាន «៤០០លានដូស» តាមការព្រមព្រៀង។
៧៖ វ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធភាព ៧២% ប្រឆាំងនឹងកូវីដ-១៩ ពេលធ្វើតេស្តនៅអាមេរិក និង ៦៦% សម្រាប់ការធ្វើតេស្តជាសកល។