Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ក្រុមសង្រ្គោះចិនយកបានសាកសព១០នាក់ ក្រោយករណីផ្ទុះអណ្តូងរ៉ែ២សប្តាហ៍មុន, ម្នាក់ចុងក្រោយរកមិនទាន់ឃើញ ​​​​(Video inside)

25-01-2021 16:43

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ក្រុមសង្រ្គោះទាញយកបានសាកមនុស្ស១០នាក់ ដែលជាកម្មករជាប់ខ្លួនជាច្រើនថ្ងៃនៅក្រោមដី ក្រោយហេតុការណ៍ផ្ទុះអណ្តូងរ៉ែមាសមួយកន្លែង នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

អណ្តូងរ៉ែមាសខាងលើស្ថិតនៅតំបន់ Qixia ក្នុងទីក្រុង Yantai នៃខេត្តសានទុងភាគខាងកើតប្រទេសចិន។ កម្មករសរុបចំនួន២២នាក់បានជាប់ខ្លួននៅក្រោមដី អស់រយៈពេលប្រមាណជា២សប្តាហ៍នេះ ក្រោយមានការផ្ទុះនៅអណ្តូងរ៉ែមាសនោះ កាលពីថ្ងៃទី១០ ខែមករា។ កម្មករចំនួន ១១នាក់ ត្រូវបានជួយសង្រ្គោះចេញពីអណ្តូងរ៉ែកាលពីថ្ងៃអាទិត្យម្សិលមិញ។

គួរបញ្ជាក់ថា ខណៈដែលសាកសពកម្មករ១០នាក់ ត្រូវរកឃើញនិងទាញយកចេញមកបាននៅថ្ងៃចន្ទនេះ នៅមានកម្មករម្នាក់ទៀតបាត់ខ្លួន ស្របពេលដែលកន្លងទៅកម្មករម្នាក់នោះ ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតទៅហើយដែរ៕