(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសចិនទើបតែចេញបញ្ជា ឲ្យកងកម្លាំងល្បាតដែនសមុទ្ររបស់ខ្លួន បាញ់នាវាបរទេសណាក៏ដោយ ដែលមកយាយីដល់ដែនអធិបតេយ្យរបស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

 

 

២៖ មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិក ទៅលើប្រទេសកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានអនុវត្ត គោលនយោបាយអភិវឌ្ឍន៍សព្វាវុធជាប្រចាំ អស់រយៈពេល ៣០ឆ្នាំមកហើយ ដោយប្រទេសនេះយកឱកាសចរចាផ្នែកការទូត ដើម្បីសម្ងំអភិវឌ្ឍសព្វាវុធ។

 

 

៣៖ ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការហើយ លោក Lloyd Austin ជារដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី ក្រោម រដ្ឋបាលរបស់ លោកប្រធានាធិបតី ចូ បៃដិន។

 

 

៤៖ ប្រទេសចិនទើបតែបង្ហើប ផែនការស្រាវជ្រាវទីអវកាសថ្មីមួយទៀត នោះគឺការបញ្ជូនបេសកកម្ម ទៅទីអវកាសដើម្បីស្រាវជ្រាវអំពីព្រះអាទិត្យ ដែលជាលើកដំបូងបំផុត សម្រាប់មហាអំណាចលេខ ១ នៅអាស៊ីមួយនេះ។

 

 

៥៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញបទបញ្ជាឲ្យជួយដល់ជនជាតិអាមេរិក កំពុងស្រេកឃ្លានរាប់លាននាក់ និងប្រញាប់ប្រញាល់ទាញប្រទេសនេះ ឲ្យចេញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19។

 

 

៦៖ អង្គការ NATO បានប្រកាសស្វាគមន៍ចេតនារបស់ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅក្នុងការបន្តសុពលភាព សន្ធិសញ្ញានុយក្លេអ៊ែរ New START ជាមួយប្រទេសរុស្ស៊ីសម្រាប់រយៈពេល ០៥ឆ្នាំទៀត៕