(បាងកក)៖ ប្រទេសថៃនៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៩៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺម្នាក់ទៀតបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមអាជ្ញាធរគ្រប់គ្រង COVID-19 របស់ប្រទេសថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១៨០នាក់ជាករណីឆ្លងក្នុងស្រុក និង ១៨នាក់ទៀតជាករណីនាំចូល។ ចំពោះអ្នកជំងឺ COVID-19 ម្នាក់ទៀតដែលបានបាត់បង់ជីវិតនោះ គឺជាបុរសជនជាតិថៃវ័យ ៨១ឆ្នាំ ដែលបានឆ្លងជំងឺ COVID-19 ពីសមាជិកគ្រួសារ ហើយបុរសវ័យចំណាស់រូបនេះ ក៏មានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ១៣,៣០២ករណី ក្នុងនោះ ១០,០៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង ២,៣៥៧នាក់ទៀត ជាករណីនាំចូល។ ក្នុងចំណោមករណីឆ្លងទាំងអស់ នេះ អ្នកជំងឺសរុប ៧២នាក់បានស្លាប់ និង ១០,៤៤៨នាក់ជាសះស្បើយឡើងវិញ៕