Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយដី កម្រិត ៦.៨រ៉ិចទ័រវាយប្រហារកោះ Talaud នៃប្រទេសឥណ្ឌូណេស៊ី ក្បែរប្រទេសហ្វីលីពីន

21-01-2021 20:57

(ម៉ានីឡា)៖ មជ្ឈមណ្ឌលសិក្សាគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័របានវាយប្រហារកោះ Talaud នៃប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅក្បែរប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Independent នៅយប់ថ្ងៃព្រហសប្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

EMSC បានបន្ថែមថា ការរញ្ជួយដីនេះបានកើតឡើងនៅក្រោមសមុទ្រនៅជម្រៅ ១២២ គីឡូម៉ែត្រ។ ដំបូងវាត្រូវបានរាយការណ៍ថា មានកម្រិតរញ្ជួយរហូតដល់ ៧.២រ៉ិចទ័រ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនេះ វាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារភាគខាងលិចកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី។ ការរញ្ជួយដីនេះបាងបង្កឲ្យប្រជាជនដែលរស់នៅក្នុងទីក្រុង ដែលរងការវាយប្រហារខ្លាំងជាងគេ មានចំនួន៧៩នាក់ស្លាប់ និង ១១នាក់ទៀតរងរបួស កាលពីព្រឹកថ្ងៃសុក្រ៕