(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។

១៖ ចិនបញ្ជូនកងនាវាចម្បាំង-មីស៊ីល ទៅកាន់ដែនសមុទ្រជិតសូម៉ាលី ដើម្បីការពារនាវាស៊ីវិល។

២៖ ហុងកុង ចេញមុខប្រតិកម្ម ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក លើមន្រ្តី៦នាក់របស់ខ្លួន។

៣៖ រដ្ឋមន្រ្តីសុខាភិបាលអាមេរិក សម្រេចលាលែងពីតំណែង ដោយសារការផ្ទុះអំពើហិង្សា នៅវិមានសភានាពេលកន្លងទៅ។

៤៖ ទីបំផុត Facebook និង Instagram របស់លោក ដូណាល់ ត្រាំ ដំណើរការវិញហើយ ប៉ុន្តែដកការបញ្ជាក់តំណែងជាប្រធានាធិបតី។

៥៖ នាយករដ្ឋមន្ត្រីកាណាដាចង់ក្លាយជាមេដឹកនាំទីមួយដែលជួប លោក ចូ បៃដិន ក្រោយការស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក។

៦៖ លោក ដូណាល់ ត្រាំ នឹងចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃទី២០ ខែមករា ដែលលោក ចូ បៃដិន ស្បថឡើងកាន់តំណែង។

៧៖ ផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឲ្យស្លាប់ប៉ូលិស២នាក់។