(ព្យុងយ៉ាង)៖ ពិធីដង្ហែរក្បួនព្យុហយាត្រាយោធានៅលើទីលានលោក គីម អ៉ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាង ត្រូវបានប្រារព្ធឡើងនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដើម្បីរំលឹកទៅដល់សមាជលើកទី ៨ នៃគណបក្សពលករកូរ៉េ (WPK)។
លោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណបក្សពលករកូរ៉េ និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋ (SAC) ព្រមទាំងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានបង្ហាញវត្តមាននៅឯទីលានខាងលើនេះ។ គ្រប់គ្នាបានទះដៃ និងស្រែកហ៊ោរកញ្ចៀវ ជាកិច្ចស្វាគមន៍ចំពោះលោក គីម ជុងអ៊ុន និងអរគុណចំពោះការលះបង់ សម្រាប់វិស័យការពារជាតិ ដែលនាំឲ្យរញ្ជួយមេឃ និងធរណី អមដោយពន្លឺកាំជ្រួចចំរុះពណ៌ លម្អផ្ទៃមេឃនាពេលរាត្រី។
ខាងក្រោមជាកម្រងរូបភាពជាច្រើនសន្លឹក ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានពីស្ថានទូតនៃប្រទេសកូរ៉េខាងជើង ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១៕