(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក ដាក់ពង្រាយកងទ័ព ១៥,០០០នាក់, ធានាសន្តិសុខនៅថ្ងៃលោក ចូ បៃដិន ស្បថចូលកាន់តំណែង

 

២៖ លោក ដូណាល់ ត្រាំ ចុះហត្ថលេខារឹតបន្តឹងលើការវិនិយោគ ដោយក្រុមហ៊ុនអាមេរិកនៅចិន

 

៣៖ មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ឆ្នាំទី២នៃជំងឺកូវីដ-១៩ អាចនឹងកាន់តែតានតឹងជាងឆ្នាំទី១»

 

៤៖ UPDATE: ឥណ្ឌូណេស៊ីបន្តការស្វែងរកប្រអប់ខ្មៅទី២ នៃយន្តហោះ Boeing 737-500 ដែលបានធ្លាក់ចូលសមុទ្រជ្វា កាលពីចុងសប្តាហ៍មុន

 

៥៖ ចិនកំពុងពិចារណាហាមឃាត់អ្នករស់នៅហុងកុងដែលកាន់លិខិតឆ្លងដែនពិសេសរបស់អង់គ្លេស មិនឲ្យចូលបម្រើការងាររដ្ឋ

 

៦៖ ទីបំផុតតុលាការកំពូលកូរ៉េខាងត្បូង សម្រេចឲ្យអតីតប្រធានាធិបតី Park Geun-hye ជាប់ពន្ធនាគារ ២០ឆ្នាំដដែល