ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១២ ខែមករា ឆ្នាំ២០២១! (Photo inside)
12-01-2021 21:02
(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមជំនាញ WHO កំពុងស្ថិតនៅប្រទេសចិន ដើម្បីវាយតម្លៃវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Sinovac និង Sinopharm
២៖ Facebook តែងតាំងបុគ្គលិកជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិស៊ីវិល និងតស៊ូមតិ
៣៖ Twitter ចាត់វិធានការក្តៅ បិទគណនីសរុបជាង៧ម៉ឺនគណនី ក្រោយការផ្ទុះអំពើហិង្សា នៅវិមានសភាអាមេរិក
៤៖ FBI ព្រមាន៖ «ការតវ៉ាប្រដាប់អាវុធ និងអំពើហិង្សាអាចនឹងផ្ទុះឡើង នៅទូទាំងសហរដ្ឋអាមេរិក ចំពោះមុខថ្ងៃលោក ចូ បៃដិន ស្បថឡើងកាន់តំណែង»
៥៖ លោក ស៊ី ជិនពីង ផ្ញើសារអបអរលោក គីម ជុងអ៊ុន ដែលត្រូវបានតែងតាំងជា អគ្គលេខាធិការបក្ស នៅកូរ៉េខាងជើង
៦៖ លោក ដូណាល់ ត្រាំ យល់ព្រមដាក់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី២៤ ខែមករា