(ប្រេស៊ីឡា)៖ រដ្ឋាភិបាលប្រេស៊ីលបានចុះហត្ថលេខាជាមួយវិទ្យាស្ថាន ប៊ូតាន់តាន់ (Butantan) ដែលមានមូលដ្ឋាននៅទីក្រុងសៅប៉ូឡូ (Sao Paulo) ដើម្បីឲ្យស្ថាប័នជំនាញមួយនេះ ធ្វើការបញ្ជាទិញវ៉ាក់សាំង COVID-19 ឈ្មោះ CoronaVac ពីក្រុមហ៊ុនចិន Sinovac សរុបចំនួន ១០០លានដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។
បើតាមរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល លោក អេឌូអាឌូ ប៉ាស្វែលឡូ (Eduardo Pazuello) បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមវ៉ាក់សាំង COVID-19 ទាំង ១០០លានដូស ដែលខ្លួនបានបញ្ចេញទិញពីចិនខាងលើនេះគឺ ៤៦លានដូសនឹងត្រូវមកដល់នៅអំឡុងខែមេសា ឆ្នាំ២០២១ ខណៈ ៥៤លានដូសទៀតមកដល់នៅត្រឹមដំណាច់ឆ្នាំ២០២១។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វ៉ាក់សាំង COVID-19 ដែលទទួលបានពីក្រុមហ៊ុន Sinovac នឹងត្រូវដាក់បញ្ចូលទៅក្នុងផែនការថ្នាក់ជាតិ ដើម្បីបង្កើនភាពសុំាក្នុងសង្គមរបស់វិទ្យាសាស្ត្រ Butantan។
គួរបញ្ជាក់ថា ប្រេស៊ីលដែលជាប្រទេសមានផ្ទៃដីធំ និងប្រជាជនច្រើនជាងគេបំផុត ប្រចាំតំបន់អាមេរិកឡាទីន នៅតែបន្តមើលឃើញករណីឆ្លង COVID-19 ខ្ពស់បំផុតដដែល ដោយអ្នកឆ្លងជាង ៨៧,០០០នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១,៤៥៥នាក់ទៀតស្លាប់ នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ បច្ចុប្បន្នប្រេស៊ីលមានករណីឆ្លង COVID-19 សរុប ៧,៩៦១,៦៧៣ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២០០,៤៩៨នាក់ និងជាសះស្បើយឡើងវិញ ៧,០៩៦,៩៣១នាក់៕