(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគាំទ្រប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ បានសម្រុកចូលទៅក្នុងអាគារសសភាអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីតោន) ដើម្បីរារាំងសម័យប្រជុំសម័យសភា ដែលប្រព្រឹត្តទៅក្នុងគោលបំណង ទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី ៤៦។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអន្តរជាតិល្បីៗនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។
កងកម្លាំងប៉ូលិសការពារសន្តិសុខ ប្រចាំនៅក្នុងវិមានកាពីតូល (Capitoll) បានប្រើប្រាស់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបាញ់បំបែកក្រុមបាតុករ និងជម្លៀសសមាជិកសភាទាំងឡាយ ចេញដោយសុវត្ថិភាព។ ឈុតឆាតនៃក្រុមបាតុករ ធ្វើការអុកឡុកនៅក្នុងអគារសភា ដែលកម្របានឃើញបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនេះ កំពុងត្រូវបានផ្សព្វផ្សាយ នៅទូទាំងពិភពលោកហើយ។