(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ០៧ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ១,៥០៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ករណីរកឃើញខាងលើ មានជនជាតិអង់គ្លេសម្នាក់ និងជនជាតិវៀតណាម ០៦នាក់ ដែលទើបតែធ្វើដំណើរមកពីបរទេស។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ១,៥០៤ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,៣៣៩នាក់៕