Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទារកជាង «៣៧១,០០០នាក់» ចាប់នៅកំណើតនៅលើភពផែនដី ក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១, នេះបើតាមអង្គការ UNICEF

02-01-2021 11:04

(ញូយ៉ក)៖ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា យូនីសេហ្វ (UNICEF) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) បានឱ្យដឹងថា ទារកយ៉ាងហោច ៣៧១,៥០៤នាក់ ចាប់កំណើតនៅជុំវិញពិភពលោកក្នុងឱកាសចូលឆ្នាំសកល គឺនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១។

ប្រទេសដីកោះហ្វីជី (Fiji) ក្នុងតំបន់ប៉ាស៊ីហ្វិក គឺជាអ្កទទួលស្វាគមន៍ទារកចាប់កំណើតមុនគេ ក្នុងឆ្នាំ២០២១នេះ ខណៈសហរដ្ឋអាមេរិកជាអ្នកទទួលទារក ដែលចាប់កំណើតចុងក្រោយគេ។ បើគិតនៅជុំវិញពិភពលោក ពាក់កណ្ដាលនៃទារកទាំង ៣៧១,៥០៤នាក់ ត្រូវចាប់កំណើតក្នុងប្រទេសចំនួន ១០ ក្នុងនោះរួមមាន៖ ឥណ្ឌា (៥៩,៩៩៥នាក់), ចិន (៣៥,៦១៥នាក់), នីហ្សេរីយ៉ា (២១,៤៣៩នាក់), ប៉ាគីស្ថាន (១៤,១៦១នាក់), ឥណ្ឌូណេស៊ី (១២,៣៣៦នាក់), អេត្យូពី (១២,០០៦នាក់), សហរដ្ឋអាមេរិក (១០,៣១២នាក់), អេហ្ស៊ីប (៩,៤៥៥នាក់), បង់ក្លាដែស (៩,២៣៦នាក់) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (៨,៦៤០នាក់)។

គួរបញ្ជាក់ថា បើតាមអង្គការ UNICEF គិតជាសរុបទារកប្រមាណ ១៤០លាននាក់ នឹងត្រូវចាប់កំណើតក្នុងឆ្នាំ២០២១នេះ ហើយអត្រាសង្ឃឹមរស់របស់ពួកគេគឺរហូតដល់អាយុ ៨៤ឆ្នាំ៕