(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៩២៥ករណីបន្ថែមទៀត នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ១០ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ នៅក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មីចំនួន ២នាក់ទៀតផងដែរ។
គួរបញ្ជាក់ថា បើបូកបញ្ជូលទាំងករណីថ្មីៗខាងលើ រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១០៨,៦១៥ករណី ក្នុងនោះស្លាប់ ៤៥៧នាក់ និងជាសះស្បើយ ៨៦,៧១៥នាក់ ឬស្មើនឹង៧៩.៨%៕