Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៨២លាននាក់ ស្លាប់ជាង ១លាន ៧៨ម៉ឺននាក់ និងជាសះស្បើយជិត ៥៨លាននាក់! ​​​​(Video inside)

29-12-2020 09:00

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨១,៦៦៩,២០១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៧៨១,៤៣៨នាក់ និងជាសះស្បើយឡើងវិញ ៥៧,៧៩៥,៥០២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៩, ៧៨១,៦២៤នាក់ ស្លាប់ចំនួន ៣៤៣,១៨២នាក់ និងជាសះស្បើយចំនួន ១១,៦៩៦,៧២៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,២២៤,៧៩៧នាក់ ស្លាប់ចំនួន ១៤៨,១៩០នាក់ និងជាសះស្បើយ ៩,៨០៦,៧៦៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៧,៥០៦,៨៩០នាក់ ស្លាប់ ១៩១,៦៤១នាក់ និងជាសះស្បើយ ៦,៥៦៨,៨៩៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖