(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ និង៧នាក់រងរបួស នៅក្នុងការវាយប្រហារដោយកំាបិត នៅឯភាគឦសាន នៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ការវាយប្រហារដោយកាំបិតខាងលើ បានកើតឡើងនៅខាងក្រៅកន្លែងសូណា (sauna) មួយ ក្នុងទីក្រុងកៃយ័ន (Kaiyuan) នៃខេត្តលាវនីង Liaoning។ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន និងត្រូវបានគេបញ្ជាក់អត្តសញ្ញាណថាមាននាមត្រកូល យ៉ាង តែទន្ទឹមគ្នា មិនទាន់មានសេចក្ដីរាយការបញ្ជាក់ពីមូលហេតុនៅ ពីក្រោយការវាយប្រហារ នេះនៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារដោយកាំបិត នៅក្នុងប្រទេសចិន តែងតែកើតឡើងជារឿយៗ ដោយកាលពីខែមិថុនា ឆ្នាំ២០២០នេះ មនុស្ស៣៩នាក់ បានរងរបួស នៅក្នុងការ វាយប្រហារដោយកំបិត នៅឯសាលាមតេយ្យមួយកន្លែង ក្នុងតំបន់ គ័ងស៊ី (Guangxi)។ នៅក្នុងឆ្នាំ២០១៨ បុរសជាខ្មាន់កាំបិតម្នាក់ ក៏បានចាក់សម្លាប់មនុស្សម្នាក់ និង១២នាក់ទៀត រងរបួសផងដែរ នៅឯផ្សារទំនើបមួយ ក្នុងទីក្រុងប៉េកាំង៕