(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សមាជិកសភាអាមេរិកច្រានចោលសំណើពីលោក ដូណាល់ ត្រាំ ដែលចង់បង្កើនកញ្ចប់ថវិកា ដោះស្រាយវិបត្តិកូវីដ-១៩

២៖ អ្នកជំនាញកំពូលអាមេរិក៖ «ដើម្បីឲ្យសហគមន៍មានភាពសុំាប្រឆាំងនឹងកូវីដ-១៩ លុះត្រាណាតែប្រជាជនពី ៧០-៩០% ទទួលការចាក់វ៉ាក់សាំង»

៣៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៨១នាក់ទៀត ក្នុងនោះ៧២នាក់ជាករណីឆ្លងសហគមន៍!

៤៖ រាល់អ្នកដំណើរមកពីអង់គ្លេស នឹងតម្រូវឲ្យមានលទ្ធផលតេស្ត «អវិជ្ជមានកូវីដ-១៩» ក្នុងរយៈពេល៧២ម៉ោង មុនចេញដំណើរមកសហរដ្ឋអាមេរិក

៥៖ ឥណ្ឌូណេស៊ីសម្រេចបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតរាប់ម៉ឺននាក់ នៅក្នុងថ្ងៃបុណ្យណូអែល

៦៖ រដ្ឋាភិបាលឥណ្ឌាត្រៀមខ្លួនសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាជន ដែលអាចកើតឡើងនៅដើមឆ្នាំក្រោយ