(ម៉ូស្គូ)៖ មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សី នៅថ្ងៃប្រហស្បតិ៍នេះ បានកត់ត្រានូវករណីឆ្លងថ្មីៗជាង ២៩,៩៣៥នាក់បន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ប្រការនេះបាននាំឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងលើស ២,៩៦៣,៦៨៨ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៦៣៥នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៥៣,០៩៦នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ២,៣៧០,៨៥៧នាក់៕