Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន ប្រឆាំងដាច់ខាតនឹងបញ្ជីឈ្មោះក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយយោធា

22-12-2020 23:56

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មរបស់ចិន បានលើកឡើងនៅថ្ងៃអង្គារនេះថា ខ្លួនប្រឆាំងដាច់ខាតចំពោះទង្វើររបស់សហរដ្ឋអាមេរិក ដែលបានដាក់ក្រុមហ៊ុនចំនួន៥៨របស់ចិន ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុន ជាមួយការចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយយោធា ហើយបានប្តេជ្ញាចាត់វិធានការដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ សហគ្រាសរបស់ចិន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

គួររំលឹកថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានចេញផ្សាយនូវបញ្ជីឈ្មោះក្រុមហ៊ុនរបស់ចិន និងរុស្ស៊ី, ដោយបានដាក់កំហិតក្រុមហ៊ុនទាំងនោះ ពីការទិញទំនិញ និងបច្ចេកវិទ្យាយ៉ាងទូលំទូលាយ របស់រដ្ឋអាមេរិក៕