(ស្រីលង្កា)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសស្រីលង្កា(CAASL) នៅថ្ងៃអង្គារនេះបានសម្រេចចិត្តផ្អាករាល់ជើងហោះហើរចូលពីចក្រភពអង់គ្លេស បន្ទាប់ពីទម្រង់ថ្មី នៃជំងឺ COVID-19 បានលេចចេញនៅទីនោះ។ នេះបើយោងតាមការចេញផ្សាុយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
ប្រធានអាកាសចរណ៍ស៊ីវិលស្រីលង្កា លោក Upul Dharmadasa បានគូសបញ្ជា់ថា ការផ្អាកជើងហោះហើរ នឹងត្រូវចាប់ផ្តើមអនុវត្តពីម៉ោង២ រំលងអធ្រាត្រម៉ោងនៅក្នុងតំបន់ នៅថ្ងៃពុធនេះ។ ហើយការសម្រេចផ្អាកនេះទៀតសោត គឺមានគោលបំណងដើម្បីការពារកុំឲ្យជំងឺ COVID-19 ទម្រង់ថ្មី ដែលរកឃើញនៅទ្វីបអឺរ៉ុប ឆ្លងចូលប្រទេសកោះមួយនេះ។
អាជ្ញាធរសុខាភិបាលស្រីលង្កាបាននិយាយថា ពួកគេបាននិងកំពុងសិក្សា និងតាមដានយ៉ាងដិតដល់ចំពោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងចក្រអង់គ្លេស និងបានចូលទៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នប្រទេសស្រីលង្កា កំពុងប្រឈមមុខនឹងការឆ្លងរលក នៃជំងឺ COVID-19 ដោយបានកត់ត្រាករណីឆ្លងសរុបចំនួន ៣៧,៦៣១ ករណី ក្នុងនោះស្លាប់ចំនួន ១៨១នាក់៕