រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo ត្រូវធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ (Video inside)
16-12-2020 23:01
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានប៉ះពាល់ជាមួយបុគ្គលដែលមានផ្ទុកជំងឺ COVID-19 ដែលនាំឲ្យលោក ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ បើបើទោះបីជា លទ្ធធ្វើតេស្ត«អវិជ្ជមាន»ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Independent នៅយប់ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបាននិយាយថា«រដ្ឋមន្រ្តីក្រសួងការបរទេស លោក Pompeo ត្រូវបានគេកំណត់អត្តសញ្ញាណថា មានទំនាក់ទំនងជាមួយអ្នកដែលមានផ្ទុកជំងឺ COVID-19 ម្នាក់។ ប៉ុន្តែសម្រាប់ហេតុផលភាពឯកជន យើងមិនបង្ហាញអត្តសញ្ញាណបុគ្គលម្នាក់នោះបានទេ»៕