Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក ចាប់ផ្តើមហើយ ខណៈបុគ្គលិកសុខាភិបាលទទួលបានមុនគេ (Video inside)

14-12-2020 22:07

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ(ម៉ោងនៅវ៉ាស៊ីនតោន) បានចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដំបូងបង្អស់របស់ខ្លួនហើយ ដោយចាប់ផ្តើមនៅទីក្រុងញូយ៉ក ខណៈករណីស្លាប់ដោយសារវីរុសនេះនៅក្នុងប្រទេសកើនជិត ៣០ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅយប់ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech រាប់លានដូស ត្រូវបានប្រមូលសម្រាប់ចែកចាយនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានភ្លើងខៀវ ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក(FDA)។

ទីក្រុងញូវយ៉ក បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនបុគ្គលិកថែទាំសុខាភិបាលបស់ពួកគេ ក្នុងពេលផ្សាយផ្ទាល់ ដែលរៀបចំដោយរដ្ឋាភិបាលរដ្ឋលោក Andrew Andrewomo៕