(ប៉េកាំង)៖ តំបន់ Yuanyang នៅក្នុងខេត្ដ Henan ភាគកណ្តាលនៃប្រទេសចិន បានរកឃើញ នៅក្នុងចំណីអាហារក្លាសេនាំចូល ពីបរទេសមានផ្ទុកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនសុីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
អាជ្ញាធរមូលដ្ឋានបានរាយការណ៍កាលពីថ្ងៃអាទិត្យថា គំរូសំណាកបង្គាក្លាសេដែលបាននាំចូលពីតំបន់អាមេរិកខាងត្បូង មានផ្ទុកវីរុសកូរ៉ូណា។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរបានធ្វើតេស្តលើមនុស្សពាក់ព័ន្ធសរុបចំនួន ២២នាក់ រួមទាំងអ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ជាមួយកញ្ចប់ចំណីអាហារទាំងនោះផងដែរ ប៉ុន្តែលទ្ធផលគឺ អវិជ្ជមានទាំងអស់។
គួរបញ្ជាក់ថា ភ្លាមៗនោះ អាជ្ញាធរក៏បានប្រកាសបិទទីតាំងនាំចូល ចំណីអាហារក្លាសេខាងលើ ដើម្បីធ្វើការបាញ់សម្លាប់មេរោគ។ គំរូសំណាក ដែលយកចេញពីតំបន់ Yuanyang គឺមានប្រភពតែមួយ ដែលត្រូវបានរាយការណ៍ថា មានផ្ទុកវីរុសកូរ៉ណាកាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងជិនចូវ(Zhengzhou)៕