(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៨,៥៨៥នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេស កើនដល់ ២,៥៩៧,៧១១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៦១៣នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៤៥,៨៩៣នាក់។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ២,០៥៩,៨៤០នាក់៕