(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានពីហានិភ័យ នៃវ៉ាក់សាំងជាតិនិយម ហើយអំពាវនាវរកជំនួយហិរញ្ញវត្ថុ ដើម្បី ធានាឱ្យបាននូវការចាក់វ៉ាក់សាំង ជូនប្រជាជនក្នុងតំបន់អាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
លោក Guterres ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំតាមអនឡាញជាមួយថ្នាក់ដឹកនាំសហភាពអាហ្រ្វិក នៅក្នុងសប្ដាហ៍នេះ ខណៈបណ្ដាប្រទេសអ្នកមាន កំពុងបញ្ជាទិញវ៉ាក់សាំងរាប់រយលានដូស ទុកសម្រាក់ជូនប្រជាជនរបស់ខ្លួន។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានគូសបញ្ជាក់ដែរថាគំនិត ផ្ដួចផ្ដើម COVAX ដឹកនាំដោយអង្គការសុខភាពពិ គឺជាមធ្យោបាយតែមួយគត់ អាចធានាបាននូវ «វត្តមានវ៉ាក់សាំង» ក្នុងតំបន់អាហ្វ្រិក និងបណ្ដាប្រទេសក្រីក្រ ឬកំពុង អភិវឌ្ឍដទៃ នៅជុំវិញពិភពលោក។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ទ្វីបអាហ្វ្រិកទាំងមូលមានអ្នកឆ្លង COVID-19 ២,៣០៤,៤៨៥នាក់ ក្នុងនោះស្លាប់ ៥៤,៨៥៦នាក់៕