(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនអាមេរិក «១០០លាននាក់ក្នុងរយៈពេល ១០០ថ្ងៃ»

 

២៖ វ៉ាក់សាំងកូវីដ-១៩ដែលពិភពលោក ផ្តល់ក្តីសង្ឃឹមខ្ពស់ជាងគេគឺ AstraZeneca ត្រូវការពេលធ្វើតេស្តបន្ថែមទៀត ព្រោះតែលទ្ធផលស្រពិចស្រពិល

 

៣៖ គ្រាន់តែឃើញការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ កើនឡើង ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ក៏ដំឡើងថ្លៃកប់ពពកភ្លាម, នេះបើតាម WHO

 

៤៖ អ្នកដំណើរលើកប៉ាល់ក្រុមហ៊ុន Royal Caribbean ឆ្លងកូវីដ-១៩, កប៉ាល់ត្រូវត្រឡប់ទៅសិង្ហបុរីវិញ

 

៥៖ ទីក្រុងមួយនៅចិន ធ្វើតេស្តរកកូវីដ-១៩ លើមនុស្សជាង២៥ម៉ឺននាក់ ក្រោយរកឃើញប្តីប្រពន្ធមួយគូ មានផ្ទុកកូវីដ-១៩

 

៦៖ អង់គ្លេសព្រមានថា អ្នកធ្លាប់មានបញ្ហាអាលែកហ្ស៊ី ឬរងប្រតិកម្មនឹងអ្វីមួយ «មិនគួរចាក់វ៉ាក់សាំងកូវីដ-១៩» របស់ក្រុមហ៊ុន Pfizer ឡើយ!