(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ឲ្យដឹងថា ខ្លួនបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗ ចំនួន ២៥ករណីទៀត នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
អ្នកនាំពាក្យ រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃហៅកាត់ថា CCSA លោក ថាវីស៊ីន វិសានុយោធិន (Taweesin Visanuyothin) បានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំងអស់ខាងលើ គឺសុទ្ធតែជាករណីនាំចូល ខណៈមាន ០៧នាក់មកពីប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ៤,១៥១ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយ ៣,៨៨០នាក់៕