Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីឆ្លងកូវីដ-១៩ នៅប្រទេសមីយ៉ាន់ម៉ា កើនលើស ១០០,០០០ករណី បន្ទាប់ពីបានកត់ត្រាករណីឆ្លងថ្មីៗ ចំនួន ១,២៧៦នាក់ទៀត នៅថ្ងៃចន្ទនេះ

07-12-2020 21:33

(យ៉ាងហ្គន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១,២៧៦នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ នាំឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១០០,៤៣១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកស្លាប់ថ្មី២២នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ២,១៣២នាក់ ខណៈ៧៩,២៤០នាក់ ជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ា បានធ្វើតេស្ដរក COVID-19 លើមនុស្ស១,៣០៧,៧៤៤នាក់ ចាប់តាំងពីករណីឆ្លងដំបូង ត្រូវបានគេរកឃើញ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃទី២៣ ខែមីនា៕