(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមហ៊ុនចិន Sinovac នឹងបង្កើនសមត្ថភាពផលិត វ៉ាក់សាំងកូវីដ-១៩ ឲ្យបានទ្វេដង

២៖ ប្រធានាធិបតីកូរ៉េខាងត្បូង ចេញបញ្ជាឲ្យបង្កើនការធ្វើតេស្តរកកូវីដ-១៩ ព្រោះអត្រាឆ្លងកំពុងកើនឡើងវិញ គួរឲ្យបារម្ភបំផុត

៣៖ លោក ចូ បៃដិន ជ្រើសតាំងលោក Xavier Becerra ជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក ដើម្បីប្រយុទ្ធនឹងកូវីដ-១៩

៤៖ ភ្លើងឆេះព្រៃបន្តរីករាលដាលនៅកោះ Fraser របស់ប្រទេសអូស្រ្តាលី

៥៖ យន្តហោះរុស្ស៊ីរងការគំរាមបំផ្ទុះគ្រាប់បែក ប៉ុន្តែក្រោយប៉ូលិសអាមេរិកពិនិត្យ គឺមិនឃើញមាននោះឡើយ នៅអាកាសយានដ្ឋានរដ្ឋញូយ៉ក

៦៖ សហរដ្ឋអាមេរិកកំពុងត្រៀម កញ្ចប់ទណ្ឌកម្ម ដើម្បីទម្លាក់លើមន្ត្រីចិនជាច្រើនរូបទៀត ពាក់ព័ន្ធបញ្ហាទីក្រុងហុងកុង