(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសរុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រុស្ស៊ីបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ២៨,១៤២នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេស កើនដល់ ២,៤៨៨,៩១២ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៤៥៦នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៤៣,៥៩៧នាក់។ ចំណែកឯ អ្នកជាសះស្បើយវិញ មានចំនួនសរុប ១,៩៥៦,៥៨៨នាក់ ក្រោយពីអ្នកជំងឺចំនួន ១៨,៨៥០នាក់ទៀត បានជាសះស្បើយឡើងវិញ៕