(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យដកកងទ័ពអាមេរិក មួយភាគធំចេញពីប្រទេសសូម៉ាលី នៅត្រឹមដើមឆ្នាំ២០២១។

២៖ ទឹកជំនន់បានវាយប្រហារភូមិឋានមួយចំនួន នៅក្នុងខេត្តណាខនស៊ីថាំរ៉ាត់ (Nakhon Si Thammarat) ភាគខាងត្បូងប្រទេសថៃយ៉ាងដំណំ និងបានផ្តាច់ជីវិតអ្នក ភូមិសរុប ១៣នាក់ហើយ។

៣៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានប្រកាសថា ពលរដ្ឋអាមេរិកាំងនឹងមិនត្រូវបានបង្ខិតបង្ខំ ឲ្យចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅពេលដែលវ៉ាក់សាំងនេះ ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នោះឡើយ។

៤៖ ក្រុមយុទ្ធនាការរបស់ប្រធានធិបតីលោកដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការនៅក្នុងរដ្ឋ ចរចា Georgia ដែលជាកិច្ចខិតខំប្រឹងប្រែងផ្លូវច្បាប់ចុងក្រោយ ក្នុងគោលបំណងទាមទារ ការផ្លាស់ប្តូរលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋនេះ។

៥៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ បានរាយការណ៍ថាមនុស្សយ៉ាងហោច១៨នាក់បានស្លាប់ បន្ទាប់ពីពួកគេជាប់គាំងនៅ ក្រោមអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ក្នុងទីក្រុង Chongqing ស្ថិតនៅភាគនិរតីនៃប្រទេសចិន។

៦៖ ក្រុមហ៊ុនឱសថអាមេរិក Moderna នឹងអាចផលិតបានវ៉ាក់សាំង COVID-19 របស់ខ្លួន ៥០០លានដូសក្នុងឆ្នាំ២០២១ខាងមុខ៕