(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ២,៥០១នាក់ទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ១៥៥,៩៥២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងរយៈពេលដូចគ្នាននេះ អ្នកជំងឺ ២៥នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់ផងដែរ។ នៅទីក្រុងតូក្យូ ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ បានរាប់រ៉ងតែឯង ៥៣៣ករណី ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ។ ជាសរុប រហូតមកទល់ពេលនេះ ករណីឆ្លងនៅជប៉ុនកើនលើស ១៥.៥ម៉ីននាក់ហើយ ក្នុងនោះស្លាប់ ២,២៦៦៣នាក់។
គួរបញ្ជាក់ថា នៅពេលដែលអត្រាអ្នកឆ្លង COVID-19 ថ្មីៗ នៅតែបន្តកើនឡើងជាលំដាប់ សភាជប៉ុនកាលពីថ្ងៃពុធ ទី០២ ម្សិលមិញនេះ បានអនុម័តច្បាប់មួយ ដើម្បីរ៉ាប់រ៉ងការចំណាយលើថ្លៃចាក់វា៉ាក់សាំង ជូនប្រជាជនជប៉ុនទាំងអស់៕