(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៣៦,៤៥៦ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៩,៤៩៩,៧១០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។
បើតាមក្រសួងសុខាភិបាលឥណ្ឌា ពេញមួយថ្ងៃអង្គារម្សិលមិញ អ្នកស្លាប់ថ្មី៥០០នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ១៣៨,១៥៩នាក់ ខណៈ៨,៩៣១,៧៩៨នាក់ ជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ឥណ្ឌាគឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក ដែលកំពុងឈរនៅលើកំពូលតារាង៕