(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ លោក ដូណាល់ ត្រាំ នៅតែអះអាងថា លោកមិនទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន នោះឡើយ!
២៖ រដ្ឋមន្ត្រីការពារជាតិអូទ្រីស «ឆ្លងជំងឺកូវីដ-១៩» ខណៈប្រទេសនេះ រកឃើញករណីឆ្លងថ្មីៗ ជាង៤ពាន់នាក់ក្នុង១ថ្ងៃ
៣៖ លោក គីម ជុងអ៊ុន កំពុងព្យាយាមដោះស្រាយ បញ្ហាសេដ្ឋកិច្ចកូរ៉េខាងជើង ដែលរងផលប៉ះពាល់ពីទណ្ឌកម្ម និងកូវីដ-១៩ព្រមៗគ្នា
៤៖ កូរ៉េខាងត្បូងគ្រោងបញ្ជាទិញ វ៉ាក់សាំងកូវីដ-១៩ រាប់លានដូសបន្ថែមទៀត ឆ្លើយតបនឹងសន្ទុះនៃករណីឆ្លងថ្មីៗ
៥៖ ភ្នំភ្លើងនៅភាគខាងត្បូងឥណ្ឌូណេស៊ីផ្ទុះឡើង និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀស
៦៖ មេបាតុករថៃធ្វើដំណើរដល់ស្ថានីយប៉ូលិស តបតាមការកោះហៅ ពាក់ព័ន្ធការប្រមាថព្រះចេស្តា ព្រះមហាក្សត្រថៃ