(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី ប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ១,២១២ករណីបន្ថែមទៀត ក្នុងរយៈពេលតែ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងម៉ាឡេស៊ីកើនឡើងដល់ ៦៥,៦៩៧ករណី។ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ប្រទេសសមាជិកអាស៊ានមួយនេះ ក៏បានកត់ត្រាករណីស្លាប់ចំនួន ០៣នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៦០នាក់។
ចំណែកឯ ករណីជាសះស្បើយវិញ មានចំនួនជាង ៥៤,៧៥៩នាក់ ក្រោយទើបពីបានរកឃើញអ្នកជាសះស្បើយថ្មីៗ ចំនួន ២,១១២នាក់ផងដែរ នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា បួនថ្ងៃជាប់ៗគ្នាមកហ់ើយ ដែលប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងថ្មីៗខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ ខណៈករណីឆ្លងថ្មីៗទាំងនោះភាគច្រើន ត្រូវបានរាយការណ៍ចេញពីរដ្ឋ Selangor៕