Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនជាង៤១,០០០នាក់ ក្នុងមួយថ្ងៃ, ឆ្លងសរុបកើនដល់ ៩.៣លាននាក់ (Video inside)

29-11-2020 13:23

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៤១,៨១០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ៩,៣៩២,៩១៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

បើតាមក្រសួងសុខាភិបាលឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា អ្នកស្លាប់ដោយសារ COVID-19 ៤៩៦នាក់ ក៏ត្រូវបានគេរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់ សរុបកើនដល់ ១៣៦,៦៩៦នាក់ ខណៈ៨,៨០២,២៦៧នាក់ ជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្នឥណ្ឌា គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបន្តឈរនៅលើកំពូលតារាង៕