Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅតំបន់ឈូងសមុទ្រ ក្រោយបិតាកម្មវិធីនុយក្លេអ៊ែរអីរ៉ង់ម្នាក់ ត្រូវគេធ្វើឃាត

29-11-2020 09:15

(វ៉ាស៊ីនតោន)៖ កងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយក្រុម បានបកក្រោយត្រឡប់ទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់វិញ បន្ទាប់ពីបិតាកម្មវិធីនុយក្លេអ៊ែរអីរ៉ង់ម្នាក់ ត្រូវបានគេធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។

កងនាវាផ្ទុកយន្ដហោះចម្បាំងខាងលើ ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Nimitz បានបកក្រោយត្រឡប់ទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់វិញ កាលពីថ្ងៃពុធ កន្លងទៅ។ ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យកងនាវាអាមេរិក លោកស្រី Rebecca Rebarich បាននិយាយថា ការត្រឡប់ក្រោយនេះគឺមិនមានជាប់ពាក់ព័ន្ធនឹងការគំរាម កំហែងពិសេសណាមួយឡើយ។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា៖ «ការត្រឡប់របស់នាវាផ្ទុកយន្ដហោះចម្បាំង USS Nimitz គឺផ្ដោតជាសំខាន់លើការរក្សា សមត្ថភាពរបស់ទីបញ្ជាការកណ្ដាល CENTCOM ក្នុងការរក្សារស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់ ហើយវាមិនមានជាប់ពាក់ព័ន្ធនឹងការគំរាមកំហែងណាមួយ ដែល បង្ខំឱ្យ USS Nimitz ត្រូវត្រឡប់ក្រោយទៅកាន់តំបន់ឈូងសមុទ្រនោះទេ»

បើតាមមន្ទីរបញ្ចកោណ កងនាវាផ្ទុកយន្ដហោះចម្បាំងខាងលើ ដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Nimitz មានគោលដៅផ្ដល់ការគាំទ្រដល់ការប្រយុទ្ធ និងការពារដែនអាកាស ខណៈយោធាអាមេរិកមួយផ្នែកធំ កំពុងត្រៀមខ្លួនដកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

គួរបញ្ជាក់ថា ការត្រឡប់របស់នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Nimitz ទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ កើតមានឡើងចំពេល បិតាកម្មវិធីនុយក្លេអ៊ែរអីរ៉ង់ លោក ម៉ូហ៍សេន ហ្វាគ្រីហ្សាដេហ៍ (Mohsen Fakhrizadeh) ត្រូវបានគេធ្វើឃាត កាលពីថ្ងៃសុក្រកន្លងទៅ។ ទោះមិនទាន់មានភស្ដុតាងគ្រប់គ្រាន់ តែអ៉ីរ៉ង់ បានដាក់ការ សង្ស័យទៅលើអ៉ីស្រាអែល ថាជាអ្នកស្លាប់លោក ម៉ូហ៍សេន ហើយសន្យាថានឹងធ្វើការសងសឹកវិញយ៉ាងពិតប្រាកដ៕