(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ សហរដ្ឋអាមេរិក បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ១០ម៉ឺននាក់, ស្លាប់ ១,៣០៦នាក់ ក្នុងពេលតែ១ថ្ងៃ

២៖ ប្រធានាធិបតីប្រេស៊ីល៖ ខ្ញុំនឹងមិនចាក់់វ៉ាក់សាំងកូវីដ-១៩ ឡើយ, នេះគឺជាសិទ្ធិរបស់ខ្ញុំ

៣៖ កូរ៉េខាងត្បូង ចោទថាកូរ៉េខាងជើង ព្យាយាមលួចយកទិន្នន័យវ៉ាក់សាំង កូវីដ-១៩ របស់ខ្លួន

៤៖ យន្តហោះចម្បាំងឥណ្ឌា MiG-29K ធ្លាក់ចូលក្នុងសមុទ្រអារ៉ាប់, អាកាសយានិកម្នាក់បាត់ខ្លួន

៥៖ ផ្ទុះការប្រតាយប្រតប់ និងគប់គ្រឿងក្នុងជ្រូកដាក់គ្នា ក្នុងបន្ទប់ប្រជុំសភានៅកោះតៃវ៉ាន់ ពាក់ព័ន្ធបញ្ហានាំចូលសាច់ជ្រូក និងសាច់គោពីអាមេរិក

៦៖ កូរ៉េខាងត្បូង៖ លោក គីម ជុងអ៊ុន បិទទីក្រុងព្យុងយ៉ាងដើម្បីទប់ស្កាត់កូវីដ-១៩ និងបិទការនេសាទតាមសមុទ្រ, មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីរនាក់ ត្រូវបានប្រហារជីវិត