Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ដមួយគ្រឿង បើកបំបុកខ្លោងទ្វារចូលការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ មុនកិច្ចប្រជុំស្ដីពី «វិធានការបិទប្រទេស»

25-11-2020 17:18

(ប៊ែរឡាំង)៖ រថយន្ដមួយគ្រឿង បានបើកបំបុកខ្លោងទ្វារច្រកចូល នៃការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ក្នុងទីក្រុងប៊ែរឡាំង នៅព្រឹកថ្ងៃពុធនេះ មុននឹងកិច្ចប្រជុំមួយស្ដីពីការបន្តសុពលភាពវិធានការបិទប្រទេស ត្រូវធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលរថយន្ដខាងលើ បើកបុករបងច្រកចូលការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី មឺគែល ឡើយ ហើយ ក៏មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬការចាប់ខ្លួនមនុស្សណាម្នាក់នោះដែរ។ ក៏ប៉ុន្តែ បើតាមរូបថតជាច្រើនសន្លឹក នៅលើប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ គេឃើញមានអក្សរសរសេរនៅលើរថយន្ដមានខ្លឹមសារថា៖ «បញ្ឈប់នយោបាយសកលភាវូបនីយកម្ម ហើយអ្នកគឺជាអ្នកសម្លាប់កុមារ និងមនុស្សចាស់»

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើកើតឡើង មុនពេលលោកស្រី មឺគែល ត្រូវចូលរួមក្នុងកិច្ចប្រជុំមួយតាមវីដេអូខុនហ្វេរិន ចេញពីការិយាល័យរបស់លោកស្រី ក្នុងទីក្រុងប៊ែរឡាំង នៅព្រឹកថ្ងៃពុធនេះ ដើម្បីពិភាក្សារពីវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងនោះរួមមានទាំងការពិចារណាលើការបន្តសុពលភាពវិធានការ បិទប្រទេស៕