(ហ្សាការតា)៖ យោងតាមទិន្នន័យចុងក្រោយ ពីក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានបង្ហាញឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌូណេស៊ី កើនលើស កន្លះលាននាក់ហើយ បន្ទាប់ពីបានកត់ត្រាករណីថ្មីៗ ចំនួន ៤,៤៤២ករណីបន្ថែមទៀត នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
ក្នុងរយៈពេលដូចគ្នា ក្រៅពីអ្នកឆ្លងថ្មីៗឥណ្ឌូនេស៊ី ក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១១៨នាក់បន្ថែមផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៦,០០២នាក់។ ចំណែកឯ ចំនួនអ្នកជំងឺជាសះស្បើយសរុបកើនដល់ ៤២២,៣៨៦នាក់ បន្ទាប់ពីមនុស្សចំនួន៤,១៩៨នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា ជំងឺ COVID-19 បានឆ្លងរីករាលពាសពេញខេត្តទាំង៣៤ នៃប្រទេសឥណ្ឌូណេស៊ី ខណៈរដ្ឋធានីហ្សាការតា គឹជាចំនុចដែលក្តៅគគុកជាងគេ ជាមួយនឹងករណីស្លាប់កើន ២,៥៤២នាក់ ក្នុងចំណោមអ្នកជំងឺ ១២៨,១៧៣នាក់៕