(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
១៖ ទីបំផុតរដ្ឋ Georgia បញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញទាំងស្រុង, លោក ចូ បៃដិន ដណ្តើមបានជ័យជម្នះឲ្យបក្សប្រជាធិបតេយ្យ ដែលមិនធ្លាប់មាន៣០ឆ្នាំមកនេះ
២៖ ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជាង៩លាននាក់ហើយ
៣៖ ចិនជួយបន្ធូរបន្ថយប្រាក់បំណុល កាន់តែច្រើនបន្ថែមទៀតទៅដល់ បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីសម្រាលផលប៉ះពាល់ បង្កឡើងដោយកូវីដ-១៩
៤៖ ព្រះអង្គម្ចាស់ William ស្វាគមន៍ការស៊ើបអង្កេតថ្មី លើកិច្ចសម្ភាសន៍រវាង BBC ជាមួយម្ចាស់ក្សត្រី Diana កាលពីឆ្នាំ១៩៩៥
៥៖ មន្ត្រីជាន់ខ្ពស់ចិនជំរុញប៉ូលិស តាមចាប់ខ្លួនក្រុមទំនើង និងឧក្រិដ្ឋជនឲ្យអស់
៦៖ WHO ណែនាំមិនឲ្យប្រើថ្នាំ Remedsivir របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រោះវាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់