(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky តេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg មុននេះបន្តិច ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងនៅថ្ងៃចន្ទនេះ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានជូនជាដំណឹងយ៉ាងដូច្នេះថា«ជាអកុសល! លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន តេស្តឃើញវិជ្ជមានចំពោះ ជំងឺ COVID-19។ លោកប្រមុខរដ្ឋមានអារម្មណ៍ល្អប្រសើធម្មតាទេ ហើយលោកនឹងនឹងបន្តបំពេញភារកិច្ចរបស់លោក ពីចម្ងាយ»។

គម្រាបថា រហូតមកទល់ពេលនេះ អ៊ុយក្រែនដែលមានប្រជាជនសរុបជាង ៤១លាននាក់ បានកត់ត្រាចំនួនអ្នកកើត COVID-19 ៤៦៩,០១៨ករណី ក្នុងនោះស្លាប់ ៨,៥៦៥នាក់ និងជាសះស្បើយ ២០៩,១៤៣នាក់ នេះបើយោងតាមគេហទំព័រ Worldmeter៕