(អាមេរិក)៖ ក្រោយពីប្រកាសលទ្ធផលថាលោក Joe Biden ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក, ភ្លាមៗលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងមិនទទួលយកលោក Joe Biden ជំនួសគាត់នៅក្នុងសេតវិមានទេ។
លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍ មួយនាទីបន្ទាប់ពីបណ្តាញព័ត៌មានលើពិភពលោកជាច្រើនបានប្រកាសថា លោក Joe Biden ជាអ្នកឈ្នះលើការប្រកួតប្រជែងប្រធានាធិបតី។ ដូណាល់ ត្រាំ អះអាងថា មានក្រុមបណ្តាញជួយលោក Biden «ក្លែងបន្លំសន្លឹកឆ្នោត» ទើបអ្នកឈ្នះ។ លោក ត្រាំ សន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងលទ្ធផលនៅក្នុងផ្លូវតុលាការ។
សូមជំរាបថា បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធីបតីអាមេរិក នេះយោងតាមសារព័ត៌មាន CNN និងសារព័ត៌មាន AP និង CNA ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Joe Biden ទទួលបានចំនួនតំណាងអ្នកបោះឆ្នោត ២៩០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបាន ត្រឹមតែ២១៤៕