Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២០! (Photo inside)

05-11-2020 20:13

(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆកា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លទ្ធផលបោះឆ្នោតអាមេរិក៖ សំឡេងអ្នកបោះឆ្នោតតំណាង BIDEN 264 vs TRUMP 214

២៖ បុរសម្នាក់នៅរដ្ឋ Nevada ចូលអុកឡុកកម្មវិធីផ្សាយផ្ទាល់លទ្ធផលឆ្នោត ដោយស្រែកពាក្យថា «បៃដិន កំពុងព្យាយាមលួចបន្លំសន្លឹកឆ្នោត!»

៣៖ ផ្ទុះការតវ៉ាប្រកបដោយកំហឹង នៅក្នុងរដ្ឋមីឈីហ្គែន និងអារីហ្សូណា ជាទីដែលបក្សលោក ដូណាល់ ត្រាំ ចាញ់ឆ្នោត

៤៖ កូរ៉េខាងជើងកំពុងជំរុញឲ្យហាមឃាត់ ការជក់បារីតាមទីសាធារណៈមួយចំនួន ដើម្បីឲ្យបរិស្ថានរស់នៅស្អាត

៥៖ អាមេរិកគ្រោងលក់ «ដ្រូនប្រយុទ្ធ» ទៅឲ្យកោះតៃវ៉ាន់, ចិនចេញមុខថ្កោលទោស និងប្រឆាំងគម្រោងនេះយ៉ាងដាច់ខាត!

៦៖ ចិនសង្ឃឹមថាប្រធានាធិបតីអាមេរិកអាណត្តិថ្មី នឹងអាចចូលមកដោះស្រាយ ការខ្វែងគំនិតគ្នា រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ