Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ី បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១,០០៩នាក់ថ្មី និងស្លាប់ ០៦នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

05-11-2020 19:40

(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០០៩ករណីបន្ថែមទៀតត្រូវបានកត់ត្រា ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣៦,៤៣៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងរយៈពេលដូចគ្នាក្រៅពីករណីឆ្លង ម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០៦នាក់បន្ថែទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបកើនដល់ ២៧៧នាក់។ គួរជម្រាបថា ថ្ងៃនេះ ជាថ្ងៃទី៤ហើយ ដែលម៉ាឡេស៊ីបានកត់ត្រាចំនួនករណីឆ្លងថ្មីៗ ក្នុងពាន់ករណីក្នុងមួយថ្ងៃ៕