(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ វិញហើយ បន្ទាប់ពីលោកបានឈ្នះនៅក្នុងរដ្ឋ Virginia និងរដ្ឋ Vermont។ នេះបើតាម CNN។
ឈ្នះនៅក្នុងរដ្ឋ Virginia និងរដ្ឋ Vermont ធ្វើឱ្យលោក បៃដិន ទទួលបានអ្នកបោះឆ្នោតតំណាង១៦រូប ខណៈលោក ត្រាំ ទទួលបាន១៣រូប បន្ទាប់ពីលោកឈ្នះក្នុងរដ្ឋ Kentucky និងរដ្ឋ West Virginia៕