(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកានេះ បាននិយាយថាលោកនឹងប្រកាសពីជោគជ័យ នៅពេលដែលលោកទទួលបានជ័យជម្នះតែប៉ុណ្ណោះ បន្ទាប់ពីលេចលឺដំណឹងថាលោកអាចនឹងប្រកាសជ័យជម្នះក្នុងការបោះឆ្នោត មុននឹងការរាប់សន្លឹកឆ្នោតនៅតាមរដ្ឋមួយចំនួនបិទបញ្ចប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ Fox News។ លោក ត្រាំ បានបញ្ជាក់បន្ថែមដូច្នេះថា៖ «វាគ្មានហេតុផលអ្វីត្រូវ លេងហ្គេមណាមួយនោះទេ។ ខ្ញុំមើលឃើញឱកាសឈ្នះដ៏រឹងមាំនៅពេលនេះ ហើយខ្ញុំមិនដឹងទេថាពួកគេវាយតម្លៃលើឱកាសឈ្នះយ៉ាងដូចម្ដេច?»។
គួរជម្រាបថា នៅក្នុងកិច្ចសម្ភាសន៍នោះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាលោកនឹងទទួលបានជ័យជម្នះក្នុងរដ្ឋ Swing state ដូចជា Florida, Arizona, North Carolina និងរដ្ឋ Pennsylvania រួមទាំងរដ្ឋដទៃទៀត ដោយនឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត៕