(វ៉ាស៊ីនតោន)៖ ការិយាល័យបោះឆ្នោតនៅក្នុងរដ្ឋ North Carolina បានបើកទ្វារហើយ នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីរដ្ឋ New York, New Jersey, Virginia និងរដ្ឋ New Hampshire។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
North Carolina គឺជារដ្ឋមួយស្ថិតនៅក្នុងចំណោមរដ្ឋសំខាន់ៗ ដែលគេហៅថា Swing States ឬ battleground States។ រដ្ឋទាំងនេះគឺអាចកំណត់អ្នកឈ្នះចាញ់រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន។
បើតាមក្រុមអ្នកជំនាញ លោក ត្រាំ ត្រូវការឈ្នះក្នុងរដ្ឋ North Carolina (មានអ្នកបោះឆ្នោតតំណាង១៥រូប) ជាងលោក ចូ បៃដិន ដោយសារតែរដ្ឋ Swing States មួយចំនួន ទៀត ជាពិសេសគឺរដ្ឋភាគខាងជើងស្ថិត ក្នុងតំបន់ Rust Belt ដូចជារដ្ឋ Wisconsin, Michigan និងរដ្ឋ Pennsylvania គឺមានទំនោរបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ ជាជាងរដ្ឋ North Carolina ដែលស្ថិតនៅក្នុងភាពប្រទាញប្រទង់ខ្លាំង៕