Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ការបោះឆ្នោតប្រធានាធិបតីអាមេរិក ចាប់ផ្ដើមហើយក្នុងរដ្ឋ New York, New Jersey និងរដ្ឋ Virginia

03-11-2020 18:57

(វ៉ាស៊ីនតោន)៖ ការិយាល័យបោះឆ្នោតបានបើកទ្វារហើយ នៅក្នុងរដ្ឋ New York, New Jersey និងរដ្ឋ Virginia នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) ដែលនេះគឺជា ចាប់ផ្ដើមជាផ្លូវការនូវការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងឆ្នាំ២០២០នេះ បេក្ខប្រធានាធិបតីគឺមានពីររូប គឺលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលជាអ្នកត្រូវព្យាយាមការពារតំណែងប្រធានាធិបតី ឲ្យបានមួយអាណត្តិទៀត រីឯលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ ជាអ្នកឡើងមកដណ្ដើមកៅអីនេះពីសេតវិមាន។ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី លោក ត្រាំ ឬលោក បៃដិន ត្រូវការសំឡេងអ្នកបោះឆ្នោតតំណាង ២៧០រូប ក្នុងចំណោម ៥៣៨រូប។

ការិយាល័យបោះឆ្នោត ក្នុងរដ្ឋញូហេមសឺ (New Hampshire) ស្ថិតនៅភាគឦសានសហរដ្ឋអាមេរិក ក៏បានបើកទ្វារផងដែរនៅព្រឹកថ្ងៃអង្គារនេះ ខណៈការិយាល័យ បោះឆ្នោតភាគច្រើននៅតាមស្ថិតនៅតំបន់ឆ្នេរភាគខាងកើត បានចាប់ផ្ដើមបើកទ្វារម៉ោង៦ព្រឹក ឬម៉ោង៧ព្រឹក (ម៉ោងក្នុងតំបន់)។ បើតាមទិន្នន័យការបោះឆ្នោត គិតត្រឹម ថ្ងៃចន្ទសប្ដាហ៍នេះ ពលរដ្ឋអាមេរិកាំងច្រើនជាង ៩៧លាននាក់ហើយ បានទៅបោះឆ្នោតមុនកំណត់ ទាំងតាមការបោះឆ្នោតតាមប្រៃសណីយ៍ និងការបោះឆ្នោត នៅឯការិយាល័យដោយផ្ទាល់ នៅតាមរដ្ឋនីមួយៗក្នុងសហរដ្ឋអាមេរិក៕