Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារតួកគី៖ «មនុស្សស្លាប់កើនដល់៣០នាក់ និងជាង៩០០នាក់រងរបួស (Video inside)

01-11-2020 00:48

(អ៉ីស្តង់ប៊ុល)៖ ក្រុមសង្គ្រោះតួកគីបានអះអាងថា មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ និងជាង៩០០នាក់ទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ ភាគខាងលិចប្រទេសនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA ចេញយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

គ្រោះរញ្ជួយដីខាងលើនេះ បានវាយប្រហារដែនសមុទ្រ អេចៀន (Aegean Sea) ដែលបង្កឲ្យឈប់ញ័រដល់ស្រុក សេហ្វែរីសារ (Seferihisar) និងទីក្រុង អ៉ីស្មឺ (Izmir) ដែលស្ថិតនៅទល់មុខចំណុចរំញ័រដ៏កក្រើកនោះតែម្តង កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ អគាររាប់សិបខ្នងត្រូវគេរាយការណ៍ថា បានដួលរលំដែលជាហេតុនាំឲ្យមនុស្សបាត់បង់ជីវិត និងរងរបួស ហើយក៏មានការជឿជាក់ថា មនុស្សមួយចំនួនទៀត អាចកំពុងជាប់ខ្លួនក្រោមគំនរអគារបាក់រលំផងដែរ។